ភាពជោគជ័យដ៏អស្ចារ្យផ្ដើមចេញពីការស្គាល់ឫសគល់នៃជាតិនិងស្រុកទេសរបស់ខ្លួនបានច្បាស់ល្អ !
ទស្សនវិស័យនៃការបង្កើត
ទស្សនវិជ្ជានេះគឺជាគ្រឹះដ៏រឹងមាំនៃប្រព័ន្ធបំណិនមន្ត្រីវិទ្យា។ យើងជឿជាក់ថាបុគ្គលម្នាក់អាចសម្រេចបាននូវសមិទ្ធផលដ៏ឧត្តុង្គឧត្តមទៅបានលុះត្រាតែមានការយល់ដឹងស៊ីជម្រៅអំពីអត្តសញ្ញាណ និងមូលដ្ឋានគ្រឹះនៃមាតុភូមិរបស់ខ្លួនជាមុនសិន។
ការដឹងច្បាស់ពីឫសគល់គឺជាការបំពាក់នូវ «អាវុធបញ្ញា» ដើម្បីពង្រឹងសិទ្ធិសេរីភាពនិងស្វ័យភាពរបស់បុគ្គលម្នាក់ៗឱ្យមានភាពម្ចាស់ការលើការគិត និងការសម្រេចចិត្តប្រកបដោយមនសិការ។ វាប្រៀបបានទៅនឹង «ដើមឈើជីវិត» ដែលមានឫសចាក់ចុះយ៉ាងជ្រៅទៅក្នុងដីដើម្បីស្រូបយកជីវជាតិមកចិញ្ចឹមដើមឱ្យរីកលូតលាស់រឹងមាំនិងផ្ដល់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់សង្គមជាតិទាំងមូល។
ចំណុចពិសេស
ចំណុចពិសេស
មុំទាំង ១២ នៃចំណេះដឹង
"Tree of Life"
"Tree of Life" ឬ "ដើមឈើជីវិត" តំណាងឱ្យការលូតលាស់នៃចំណេះដឹង។ ការសិក្សាប្រៀបដូចជាការដាំដើមឈើ ចាប់ផ្តើមពីគ្រាប់ពូជ រហូតដល់ក្លាយជាដើមឈើធំដែលផ្ដល់ផ្លែផ្កា។ ប្រព័ន្ធរបស់យើងប្រើប្រាស់វិធីសាស្ត្រ Gamification ដើម្បីធ្វើឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។
ការប្តេជ្ញាចិត្តរបស់យើង
ការប្តេជ្ញាចិត្តដ៏មោះមុតបំផុតរបស់យើង គឺការរក្សានូវ «តម្លាភាព និងភាពត្រឹមត្រូវ» ជាដាច់ខាត ។ រាល់សំណួរ ចម្លើយ និង «ខ្លឹមសារសង្ខេប» ទាំងអស់នៅក្នុងប្រព័ន្ធនេះ មិនមែនជាការប្រឌិតឡើយ ប៉ុន្តែត្រូវបានចម្រាញ់ចេញពីឯកសារគោលនយោបាយ ច្បាប់ និងបទដ្ឋានយោងផ្លូវការដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បំផុត។ យើងធានាជូននូវប្រភពឯកសារដែលច្បាស់លាស់ ដើម្បីឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងដែលជាការពិត និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានដោយទំនុកចិត្តខ្ពស់បំផុត។